www.childlabor.org.kh
លទ្ធផលគួរឲ្យកត់សំគាល់នៅខេត្តបន្ទាយមានជ័យ
នៅក្នុងការកាត់ន្ថយពលកម្មកុមារក្នុងទម្រង់
ធ្ងន់ធ្ងរខេត្តបន្ទាយមានជ័យ បានខិតខំយ៉ាង
ខ្លាំង ដោយមន្ទីរការងារ និង បណ្តុះបណ្តាល
វិជ្ជាជីវៈខេត្ត រូមសហការជាមួយមន្ទីរពាក់ព័ន្ធ
ក្នុងនោះក៏មានអង្គការក្រៅរដ្ឋាភិបាលផងដែរ
ជាពិសេសគឺអង្គកាពលកម្មអន្តរជាតិប្រចាំនៅកម្ពុជា ដែលហៅកាត់ថា ILO បានធ្វើ
អោយមានភាពប្រែប្រួលយ៉ាងខ្លាំង ក្នុងការកាត់បន្ថយពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ
នៅក្នុងខេត្តនេះ ។
|
ឆ្នាំ ២០១២ និងពុំមានពលកម្មកុមារនៅ ក្នុងខេត្តកែប
របស់អាជ្ញាធរ និង ប្រជាពលរដ្ឋខេត្តកែបក្នុង ការលុបបំបាត់អោយអស់នូវពលកម្មកុមារជា ពិសេសពលកម្មកុមារក្នុងទំរង់ធ្ងន់ធ្ងរដែលជា ការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអនុវត្តន៍ផែនការ នៃការលុបបំបាត់ ពលកម្មកុមារនៅទូទំាងប្រទេសនៅឆ្នាំ ២០១៦ខាងមុខនេះ ។
ឆ្នាំ ២០១១ ខេត្តកំពតប្តេជ្ញា លុបបំបាត់ពលកម្មកុមារ
ខេត្តកំពតដោយរួមសហការជាមួយ អង្គការពលកម្មកុមារអន្តរជាតិ ILO បាន ប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការអនុវត្តផែនការដើម្បី លុបបំបាត់ពលកម្មកុមារនៅទូទំាងប្រទេស អោយអស់នៅឆ្នាំ ២០១៦ខាងមុខនេះ ។
ចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះព.ស២៥៥៥ - គស.២០១១ នេះគណៈកម្មាការផ្សព្វផ្សាយ លើកំពស់ការយល់ដឹងដើម្បីកាត់បន្ថយ ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរដំណាក់កាល ទី២របស់ក្រសួងព័ត៌មានរួមសហការជាមួយ អង្គការពលកម្មអន្តរជាតិ ILO ប្រចំានៅកម្ពុជា សូមប្រសិទ្ធិពរជ័យសេរីសួស្តីជូនចំពោះថ្នាក់ដឹកនំាគ្រប់ស្ថាប័នទំាងអស់ក្នុងព្រះរាជាណា ចក្រកម្ពុជានិងប្រជពលរដ្ឋកម្ពុជា
ពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីពលកម្មកុមារ
សិក្ខាសាលាថ្នាក់ជាតិស្តីពីររបកគំហើញ បឋមនៃការស្រាវជ្រាវលើបញ្ហាពលកម្ម កុមារក្នុងវិស័យកសិកម្មលក្ខណៈគ្រួសារ និង នេសាទទឹកសាប បានប្រារព្ធបើកដោយ មានការអញ្ជើញចូលរួមពីលោកជំទាវ ប្រាក់ ចន្ថារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអនុគណៈកម្មាធិការជាតិពលកម្មកុមារ និង ទម្រង់នៃការកេងប្រវ័ញ្ចផ្សេងៗទៀតមកលើកុមារ ។
កម្មវិធីសមធម៌របស់ទូរទស្សន៍ជាតិកម្ពុជា សម្រាប់សប្តាហ៍នេះគឺពលកម្មកុមារ នៅសប្តាហ៍នេះកម្មវិធីសមធម៌ប្រចាំសប្តាហ៍ របស់ទូរទស្សន៍ជាតិកម្ពុជានឹងផ្សាយជូនលោក អ្នកនាងដែលជាប្រិយមិត្តទូរទស្សនិកជនរបស់ ទូរទស្សន៍ជាតិកម្ពុជានូវប្រធានបទមួយក្រោម ចំនងជើងថា " រួមគ្នាលុបបំបាត់ពលកម្មកុមារ " កម្មវិធីនេះនឹងបង្ហាញពីស្ថានភាពពលកម្ម កុមារនៅកម្ពុជាហើយត្រូវបានអជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និង អង្គការក្រៅរដ្ឋាភិបាល ជាតិ និងអន្តរជាតិរូមសហការគ្នាដើម្បីលុបបំបាត់ពលកម្មកុមារ។
លើកស្ទួយស្ថានភាពកុមារសូមកុំយក កុមារមកបំរើការងារតាមផ្ទះ មកដល់ពេលនេះនៅមានប្រជាពលរដ្ឋមួយ ចំនួនដែលរស់នៅក្នុងទីក្រុងនិងទីប្រជុំជន មិនទាន់បានយល់ដឹងពីផលប៉ះពាល់ក្នុងការ យកកុមារមកបំរើការងារតាមផ្ទះ។ ហើយនៅ ក្នុងករណីខ្លះទៀតដោយសារតែភាពខ្វះខាត ឪពុកម្តាយបានយកកូនរបស់ខ្លួនទោះបីឋិតនៅ ក្នុងវ័យកុមារភាពក្តីអោយមកប្រកប មុខរបរ បំរើការងារតាមផ្ទះដើម្បីដោះស្រាយភាពខ្វះខាតរឺសងការជំពាក់បំណុលគេ។
ទូរទូស្សន៍ជាតិកម្ពុជាផលិតស៉្បតស្តីពី ការកាត់បន្ធយ ពលកម្មកុមារនៅខេត្តពីរ គឺកំពត និង ខេត្តកែបថ្មីកន្លងៗមកនេះក្រុមផលិតកម្មវិធីផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជាបានចុះទៅផលិតស្ប៉ត់ អប់រំស្តីពីសកម្មភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ ខេត្តពីរ គឺខេត្តកំពត និង ខេត្តកែប។ក្នុងការចុះ ផលិតនេះគឺបានចូលរួមសហការយ៉ាងជិតស្និទ្ធពីមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈគឺបង្ហាញអោយឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី ។
លើកស្ទួយសកម្មភាពពលកម្មកុមារ ខ្ញុំចូលរួមដើម្បីសង្គម លោក អ៊ុក ណារីម និង កញ្ញា ឆោម ឆពុំគឺជាតារាចម្រៀងដ៏ល្បីក្នុងព្រះ រាជាណាចក្រកម្ពុជា និង ជាពិធីករ ពិធីការនីដែលកំពុងពេញនិយមនៅ ក្នុងកម្មវិធីKfour នៃទូរទស្សន៍ខ្មែរប៉ុស្តិ័ លេខ៩នៅក្នុងការផ្សាយផ្ទាល់កម្មវិធីKfourពិធីករទំាងពីររូបដ៏ស្រស់ស្អាត នេះតែងតែផ្តល់សារផ្ទាល់ខ្ឡួនជាច្រើនដើម្បីលើកស្ទួយដល់សង្គមកម្ពុជា ទំាងមូលជាពិសេសគឺសារអប់រំអោយប្រជាពលរដ្ឋទូទៅចាប់អារម្មណ៍ ទៅលើការលុបបំបាត់ពលកម្មលើកុមារដែលកំពុងស្ថិតនៅក្នុងស្ថានភាព ពលកម្មធ្ងន់ធ្ងរដោយមិនបានចូលរៀនសូត្រ។
អនុសាសន៍សម្តេចតេជោ ហ៊ុន សែន ចំពោះកុមារចំណាកស្រុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន ផ្តល់អនុសាសន៍ដល់អាជ្ញាធរដែនដីនិងស្ថាប័នពាក់ ព័ន្ធអោយយកចិត្តទុកដាក់ចំពោះកុមារចំណាក ស្រុកតាមឪពុកម្តាយស្វែងរកការងារធ្វើនៅតាម តំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។
|



















